អភិសេករូបសំណាកព្រះនាងគង់ហេងក្រោយពីផ្លាស់ប្ដូរទីតាំងនិងស្ថាបនារួច

​ភ្នំពេញ​៖​រូបសំណាក​ព្រះ​នាង​គ​ង្ហី​ង​ដែល​ស្ថិតក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​ក្រោយពី​ធ្វើការ​ផ្លាស់ប្តូរ​ទីតាំង​និង​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​បានធ្វើ​ពិធី​អភិសេក​ជា​ផ្លូវការ​ហើយ​កាលពី​រសៀល​នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​ពិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​ព្រមទាំង​មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត​។​

​រូបសំណាក​នាង​គ​ង្ហី​ង​ដែល​ពីមុន​នៅត្រង់​រង្វង់​មូល​នាង​គ​ង្ហី​ង​ហើយ​ក្រោយមក​ដោយ​បញ្ហា​ចរាចរណ៍​បាន​រំកិល​ទៅ​ដាក់​នៅក្បែរ​របង​វត្ត​ព្រះពុទ្ធ​មានបុណ្យ​។​ក្រោយមកទៀត​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្តូរ​មក​ទីតាំង​ថ្មី​មួយទៀត​នៅក្បែរ​គ្នា​នោះ​។​មកដល់ពេលនេះ​បានបញ្ចប់​ជា​ស្ថាពរ​ហើយ​ដែល​រូបសំណាក​ថ្មី​និង​ទីតាំង​ថ្មី​នេះ​បាន​លើក​សោ​ភណ្ឌ​ភាព​រូបសំណាក់​នាង​គ​ង្ហី​ង​ឱ្យ​ខ្ពស់ជាង​ស្ពាន​អាកាស​ថ្មើ​ជើង​ដែល​នៅក្បែរ​គ្នា​នោះ​។​

​លោក ពៅ ម៉េង​ហៃ អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖ រូបសំណាក​នាង​គ​ង្ហី​ង​ដែល​បាន​ស្ថាបនា​ឡើង​ថ្មី​និង​បានធ្វើ​ពិធី​អភិសេក​ជា​ផ្លូវការ​កាលពី​រសៀល​នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​មាន​លក្ខណៈ​ធំ​ជាង​ថ្មី​ជាង​មុន​។​ដោយមាន​កម្ពស់​៧​ម៉ែត្រ​៤៧​បាត​ក្រោម​៦​ម៉ែត្រ​បាត​ក្រោម​ដល់​រូប​ក្រពើ​កម្ពស់​២​ម៉ែត្រ​៦១​។​រូបសំណាក​នាង​គ​ង្ហី​ង​ត្រូវបាន​សាងសង់ឡើង​ពី​ថ្មភក់ នាំ​មកពី​ខេត្តព្រះវិហារ ដោយ​ចាប់ផ្តើម​សាងសង់​ពី​ខែមេសា​ហើយ​បានបញ្ចប់​នៅតែ​តុលា ២០១៩ ។​

​តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង​តែងតែ​ប្រារព្វ​ពិធី​ខាងលើនេះ​ក្រោយពី​បាន​សាងសង់​សមិទ្ធផល​ថ្មី​ណាមួយ​ដើម្បី​សុំ​សេចក្តីសុខ​សិរី​សួស្តី​ចំរើន​រុងរឿង​។​សមិទ្ធផល​ថ្មី​មួយ​នេះ​វា​ពិតជា​បានរួម​ចំណែក​លើកកម្ពស់​ប្រពៃណី​វប្បធម៌​ជាតិ​និង​ជាការ​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ផងដែរ​។​

​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ធ្លាប់បាន​បញ្ជាក់​ហើយ​ថា​៖​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ចរ​ក៏ដូចជា​ការកកស្ទះ​ចរាចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ឱ្យមាន​ការស្ថាបនា ស្ពាន​អាកាស​ថ្មើ​ជើង​នៅត្រង់ចំណុច​រង្វង់​មូល​នាង​គ​ង្ហី​ង​។​ប៉ុន្តែ​ក្រោយពី​ការសាងសង់​ស្ពាន​ថ្មើរជើង​នេះ​បានធ្វើឱ្យ​រូបសំណាក់​នាង​គ​ង្ហី​ង​ទាប​ជាង​តួ​ស្ពាន​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ឱ្យមាន​ការកែសម្រួល​ឡើងវិញ​ទាំងពី​កម្ពស់​។​

​ទីតាំង​សំដៅ​ធ្វើយ៉ាងណា​ទាំង​រូបសំណាក​នាង​គ​ង្ហី​ង​និង​ស្ពាន​អាកាស​ថ្មើ​ជើង​ត្រូវតែ​លេចឡើង​ជាមួយនិង​សោ​ភ័​ណ្ឌ​ភាពស្រស់ស្អាត​និង​ការ​គិតពី​បញ្ហា​លំហូរ​ចរាចរណ៍​ផងដែរ​ធ្វើយ៉ាងណា​កុំឱ្យ​មានការ​កកស្ទះ​ព្រោះថា​រង្វង់​មូល​នាង​គ​ង្ហី​ង​នេះ​ធ្លាប់​ត្រូវបាន​កែស​ម្រូ​ល​ចរាចរណ៍​ជាច្រើនលើក​រួចមកហើយ​៕