អាជ្ញាធរយកអំណោយអនុសាខាកាកបាទក្រហមស្រុកជាំសានជូនគ្រួសារភ្លើងឆេះផ្ទះ

ព្រះ​វិហារៈ​អភិបាល​លោក​ជា​គឹម​សេង​និង​លោក​លិញ​យុ​ត​អភិបាលរង​ស្រុក​ជាំ​ក្សាន្ត​
​ដោយមាន​ការចូលរួម​ពី​លោក​មេឃុំ​លោក​ជំទប់​ទី​១​ឃុំ​ស្រអែម​រួម​និង​ភូមិ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែធ្នូរ​ឆ្នាំ​២០១៩​។​បាន​យក​អំណោយ​អនុសាខា​កាកបាទក្រហម​ស្រុក​ផ្តល់ជូន​គ្រួសារ​កងទ័ព​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​ថ្ងៃទី​៣០​ខែ​វិច្ចិកា​កន្លងទៅ​ស្ថិត​ក្នុងភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​
​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​បាន​ចូលរួម​សោកស្ដាយ​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​និង​មានការ​អាណិតអាសូរ​ដ​ល់​ក្រុមគ្រួសារ​រងគ្រោះ​។​លោក​បាន​បន្តថា​វា​មិន​ធ្លាប់មាន​ករណី​ហេតុ​ការ​ដ៏​អកុសល​យ៉ាង​អញ្ចឹង​ឡើយ​។​លោក​អភិបាលស្រុក​ជាំ​ក្សាន្ត​ក៏បាន​ផ្តាំផ្ញើរ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ឱ្យធ្វើ​ពាក្យ​ស្នើរ​សុំ​សង់ផ្ទះ​ឡើងវិញ​តាមរយៈ​លោក​មេភូមិ​នឹង​លោក​មេឃុំ​និង​លោក​អភិបាលស្រុក​ដោយផ្ទាល់​ដើម្បី​លោក​អភិបាលស្រុក​នឺង​ដាក់ពាក្យ​ស្នើរ​សុំ​នេះ​ទៅ​លោក​អភិបាលខេត្ត​ដើម្បី​ជួយ​ទៅតាម​លទ្ធភាព​របស់​ថ្នាក់ដឹកនាំ​។​

​គួរ​បញ្ជាក់ថា​អំណោយ​ដែល​បាន​ផ្តល់ជូន​ដល់​ក្រុម​គ្រសារ​រងគ្រោះ​តាមរយៈ​លោក​អភិបាលស្រុក​នោះ​រួមមាន​។​អង្ករ​,​មី​,​ត្រីខ​,​ឃី​ត​១​កញ្ចប់​នឹង​ថវិកា​១០​ម៉ឺន​រៀល​។​ក្នុងនោះ​ថវិកា​ដែល​បាន​ឧបត្ថម​ពី​ថ្នាក់ដឹកនាំ​រួមមាន​១,​លោក​សួស​យ៉ា​រ៉ា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​ចំនួន​២០០​ដុល្លារ​។​២,​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ចំនួន​២០០​ដុល្លារ​ទី​៣.​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​ចំនួន​១០០​ដុល្លារ​នឹង​ទី​៤.​លោក​ប្រាក់​ភី​មេឃុំ​ស្រអែម​១០​ម៉ឺន​រៀល​។​ទី​៥.​លោក​ង៉ែត​សុផល​ជំទប់​ទី​១​ឃុំ​ស្រអែម​៥​ម៉ឺន​រៀល​៕