ម៉ូតូ៣ គ្រឿងប៉ះគ្នាបណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញៈ​ម៉ូតូ​២​គ្រឿង​បាន​បើក​បុក​គ្នា​ហើយ​ខ្ទាត​ទៅ​ប៉ះ​និង​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្ដាលឱ្យ​បុរស​ម្នាក់​បាន​បែកក្បាល​ស្លាប់​ភ្លាមៗ​និង​៣​នាក់​ទៀត​របួសធ្ងន់​ស្រាល​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​២០A​ស្ថិតក្នុង​ភូមិ​ថ្មី​សង្កាត់​ទៀន​ខណ្ឌដង្កោ​កាលពី​យប់​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​
​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ផាត់​សុ​ផា​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មុខ​របប​ជាងសំណង់​មាន​ទីលំនៅ​ក្នុងភូមិ​ឆ្មា​ពូន​ឃុំ​ជើង​កើប​ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល​។​ខណៈ​ពេលនោះ​ក៏មាន​ម៉ូតូ​២​គ្រឿង​ទៀត បាន​បុក​គ្នា​ជាមួយនិង​ម៉ូតូ​ម៉ាក​ឌ្រី​សង់​ស៊េរី​ឆ្នាំ​២០១៧​ខ្ទាត​មក​ប៉ះ​ម៉ូតូ​របស់គាត់​ម៉ា​កនិច​រងរបួស​ស្រាល​ទាំង​២​នាក់​។​ប៉ុន្តែ​អកុសល​ភាគី​ម៉ូតូ​២​គ្រឿង​ដែល​បុក​គ្នា​ពេញទំហឹង​នោះ​ខាង​ម៉ូតូ​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៧​មាន​បុរស​ម្នា​ក់បាន​បែកក្បាល​ស្លាប់​ភ្លាមៗ​និង​ភាគី​ម្ខាង​ទៀត​រងរបួស​ធ្ងន់ ៕