ជំនន់ញឹកញយគ្រប់ដណ្ដប់ភូមិសាស្ត្រស្រុកទឹកឈូមិនបង្កការរាំងស្ទះដល់កិច្ចអភិវឌ្ឍន៍ឡើយ

​កំ​ពតៈ​ទោះបី​ឃុំ​មួយចំនួន​ក្នុងស្រុក​ទឹកឈូ​តែង​ទទួលរង​នូវ​ជំនន់​ញឹកញយ​ក្តី​។​ប៉ុន្តែ​មិនបាន​បង្ក​ផលប៉ះពាល់​ដល់​កិច្ច​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ឡើយ​។​
លោក​លោក​អ៊ឹម​ច័ន្ទ​សោធន​អភិបាលរង​ស្រុក​ទឹកឈូ​បាន​មានប្រសាសន៍ថា​រដ្ឋបាល​ស្រុក​ទឹកឈូ​មាន​ឃុំ​ចំនួន​១៦​ជា​ចំណុះ​។​ក្នុងនោះ​ឃុំ​ចំនួន​បី​រួមមាន​ឃុំ​ស្ទឹង​កែវ​ឃុំ​មាក់ប្រាង​និង​ឃុំ​កំពង់​គ្រែង​ប្រឈម​នឹង​ជំនន់​ជា​ញឹកញយ​។​ព្រោះតែ​មូលដ្ឋាន​ទាំងនេះ​មាន​ទីតាំង​ជាប់​ស្ទឹង​និង​ព្រែក​ដែល​ងាយ​ទទួល​ទឹក​ពី​ប្រភព​ដទៃ​។​ពិសេស​ការបើក​បង្ហូរ​ចេញពី​អាង​ស្ទុ​ក​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ពេល​កម្ពស់​ទឹក​ដល់​កម្រិត​ប្រកាសអាសន្ន​ម្តងៗ​។​ប៉ុន្តែ​ការលិចលង់​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ដោយ​មិន​បង្ក​ផលប៉ះពាល់​ដល់​ប្រយោជន៍​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ទេ​ព្រោះ​ទឹក​បន្ត​ហូរ​ទៅ​សមុទ្រ​ក្រោយ​អំណាច​នៃ​ទឹកជោ​ជា​ទៀងទាត់​នោះ​។​
​លោក​ឆូ​គ​ន្ធី​ម្ចាស់​គម្រោង​អចលនទ្រព្យ​កំពត​ដួងចិត្ត​មាន​ទីតាំងនៅ​ភូមិ​ព្រៃ​ឃ្មុំ​ឃុំ​ព្រៃ​ឃ្មុំ​ស្រុក​ទឹកឈូ​បាន​ប្រាប់​ឱ្យដឹងថា​តាំងពី​មុន​ខែសីហា​ឆ្នាំ​២០១៩​រហូតមកដល់​សព្វថ្ងៃ​ដី​នៅតែមាន​តម្លៃ​ខ្ពស់​ដដែល​។​គឺ​មិនបាន​ធ្លាក់ចុះ​ទេ​ទោះបីជា​ភូមិសាស្ត្រ​នេះ​តែង​ប្រឈម​នឹង​ទឹកជំនន់​ក្តី​។​លើសពីនោះ​ដី​នៅជាប់​បណ្តោយ​ដងព្រែក​ងាយ​ព្រ​ឈម​នឹង​ជំនន់​ញឹកញយ​បែរជា​មានតម្លៃ​ខ្ពស់​ព្រោះ​អតិថិជន​ដែល​មក​ទិញ​សុទ្ធតែ​ក្នុង​បំណង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​។
​ម្ចាស់​គម្រោង​អចលនទ្រព្យ​ដដែល​បាន​បញ្ជាក់ថា​ជាធម្មតា​ការ​ជន់​លិច​ម្តងៗ​មាន​រយៈ​ខ្លី​ហើយ​មិនបាន​ប៉ះពាល់​ដល់​ការរស់នៅ​និង​ដំណើរការ​អាជីវកម្មរ​បស់​ប្រជាពលរដ្ឋ​ដែរ​។​ម្ចាស់​អាហារ​ដ្ឋា​ន​សម្រស់​ដែន​កោះ​ទឹក​វិល​ស្ថិត​ក្នុងភូមិ​កំពង់​គ្រែង​ឃុំ​កំពង់​គ្រែង​បាន​បញ្ជាក់ថា​នៅ​រដូវវស្សា​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ កន្លែង​របស់គាត់​ជន់​លិច​ជាប្រចាំ​គ្រាន់តែ​រាក់​ឬ​ជ្រៅ​។​ប៉ុន្តែ​មិន​បង្ក​ការប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​ចំណែក​ដីធ្លី​នៅ​ម្តុំ​នេះ​កំពុង​បន្ត​ឡើង​ថ្លែ​ជា​លំដាប់​។​ដីស្រែ​បច្ចុប្បន្ន​ក៏​អាច​លក់បាន​តម្លៃ​ជាង​៦០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា​ដែរ​៕