នៅសង្កាត់ច្រាំងចំរេះ២អគ្គីភ័យឆេះផ្ទះប្រហែលជិតដប់ខ្នងបង្កឲ្យមនុស្សស្លាប់២នាក់

ភ្នំពេញៈយោងតាមព័ត៌មានបឋមបានឱ្យដឹងថាមានមនុស្ស​២​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះ​អគ្គិភ័យ​និង​ផ្ទះ​ប្រមាណ​ជិត១០​ខ្នង​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​។​គ្រោះមហន្តរាយ​នេះ​ស្ថិតនៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩ ។
​សមត្ថកិច្ច​ចម្រុះ​បាន​អន្តរាគមន៍​បាញ់​ពន្លត់​ទាំងស្រុង នៅ​ម៉ោង​ប្រហែល​១២​និង​៣០​នាទី​ថ្ងៃ​ដដែល គឺ​ឆាបឆេះ​ប្រហែល​៦០​នាទី​ប៉ុណ្ណោះ​។​ប៉ុន្តែ​ដោយសារ​លំនៅ​ស្ថា​ទាំងនោះ​ភាគច្រើន​សង់​ពី​ឈើ​ទើប​បង្ក​ឱ្យ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​លឿន​និង​បង្កឱ្យមាន​មនុស្ស​២​នាក់​(​ក្មេង​អាយុ​១៣​ឆ្នាំ​ម្នាក់​ស្លាប់​ក្នុង​ភ្នក់ភ្លើង និង​បុរស​ចំណាស់​ម្នាក់​ស្លាប់​ក្រោយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​) ។

​ចំពោះ​មូលហេតុ​នៃ​ការផ្ដើម​ឱ្យមាន​ការឆាបឆេះ​ដោយសារ​មនុស្ស​លេង​ភ្លើង​បង្ក​ជា​អគ្គិភ័យ​ហើយ​ទំហំ​នៃ​ការខូចខាត​នៅ​មិនទាន់​ដឹង​នៅឡើយ ៕