តំបន់ទំនាបផ្លូវជាតិលេខ៣លិចលុងដោយជំនន់ទឹកភ្លៀងជាអន្លើ”

ព្រះសីហនុ​៖​តំបន់​ទំនាប​ផ្លូវជាតិ​លេខ​៣​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ជា​អន្លើៗ​ត្រូវ​មន្ត្រី​អាជ្ញាធរ​មូល​ចុះ​រៀបចំ​ចម្លង​ពលរដ្ឋ​ធ្វើដំណើរ​។​មន្ត្រី​ក្រុមការងារ​ចុះជួយ​ឃុំ​សាមគ្គី​និង​សមត្ថកិច្ច​មូលដ្ឋាន​ដាក់​ទូក​ជួយ​ចម្លង​ពលរដ្ឋ​កន្លែង​ដែលមាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្លូវលំ​បណ្តោយ​ជិត​៥០០​ម៉ែត្រ​ចូលទៅ​វត្ត​ព្រែក​ក្រាញ់ ។

​បើតាម​មន្ត្រី​ប្រាប់ថា​មកដល់​ល្ងាច​ថ្ងៃទី​១៥​កញ្ញា​២០១៩​នេះ​ជំនន់​ទឹកភ្លៀង​ដែល​បាន​ហូរ​កាត់​លើ​កំណាត់​ផ្លូវលំ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣​ចូលទៅ​ភូមិ​ព្រែក​ក្រាញ់​ឃុំ​សាមគ្គី​ចាប់តាំងពី​ពេលព្រឹក​មក​នោះ​ទឹកបាន​ស្រក​ទៅវិញ​ខ្លះ​ហើយ​ចំណែក​ភ្លៀង​ក៏​ស្បើយ​បន្តិច​ដែរ​។​ទោះជា​យ៉ាងនេះ​ក្តី​ចរាច​ណ៍​យានយន្ត​ផ្សេងៗ​តាមផ្លូវ​លំ​នេះ នៅ​បិទ មិនទាន់​អាច​ដំណើរការបាន​នៅឡើយ​៕